ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧នាក់ និងជាសះស្បើយ ១៧៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកជីក្រែង១០នាក់,ក្រុងសៀមរាប៤៥នាក់, ស្រុកសូទ្រនិគម១៤នាក់, ស្រុកពួក១២នាក់, ,ស្រុកប្រាសាទបាគង៧នាក់ និងស្រុកក្រឡាញ់៩នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយខេត្តមានអ្នកជំងឺកូវីដ-១៩ចំនួន១៧៧នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់៣៩២នាក់, ព្យាបាលជាសះ ស្បើយចំនួន៤ពាន់៨១៤នាក់និងស្លាប់៧៥នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner