សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន នឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ ចូលរួមមហាសន្និបាទអន្តរសភាអាស៊ាននៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ
ភ្នំពេញ : អគ្គលេខាដ្ឋានរដ្ឋសភា នៅថ្ងៃទី ១៨ខែសីហា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចកកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា តបតាមការអញ្ជើញ របស់ ឯកឧត្តម Pehin Dato Abdul Rahman Taib ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និ បាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត(Virtual Meeting) ផ្សាយចេញពី រាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២១។
មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ ជំរុញកិច្ចសហបតិ បត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន២០២៥”។ នៅក្នុងកំឡុងពេល មហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់អាយប៉ាដែល សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ នឹងអញ្ជើញចូលរួម មានដូចជា៖ ពិធីបើក-បិទនមហាសន្និបាត កិច្ចប្រជុំគណៈកម្មា ធិការស្ត្រីអាយប៉ា កិច្ចប្រជុំរបស់អ្នកនយោបាយសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ច ប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សា ឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មាំឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។
អន្តរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេនលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតាំង៕



