អាជ្ញាធរខណ្ឌទួលគោកបឹទខ្ទប់ផ្សារ ៧មករា ដើម្បីយកសំណាកអាជីវករលក់ដូរជុំវិញផ្សារ បន្ទាប់ក្រុមគ្រូពេទ្យរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី (អាល់ហ្វា)
ភ្នំពេញ៖ ផ្សារ ៧មករា ត្រូវបានអាជ្ញាធរខណ្ឌទួលគោកនិងសង្កាត់បឹងកក់២ ចុះយកខ្សែហ៊ុព័ទ្ធបិទខ្ទប់ ដើម្បីយកសំណាកអាជីវករនៅក្នុងផ្សារ និងអ្នកលក់ដូរនៅជុំវិញផ្សារ បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញអ្នកវិជ្ជមានកូវីដ១៩បំប្លែងងថ្មីអាល់ហ្វាចំនួន ៤នាក់នៅក្បែរផ្សារ និងចេញចូលផ្សារទិញម្ហូបកន្លងមក ។ ការបិទខ្ទប់យកសំណាកនេះ បានធ្វើឡើង នៅ ព្រឹក ថ្ងៃទី១៩ ខែសីហា នេះ ហើយក្រុមគ្រូពេទ្យបានចុះយកសំណាកនៅវេលាម៉ោងប្រមាណ១០ ព្រឹក ។ ផ្សារ ៧ មករា ស្ថិតនៅតាមផ្លូលេខ២៨៧ ខាងជើងអតីតរង្វង់មូលទួលគោកក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមអាជ្ញាធរបានឲ្យដឹងថា ការបិទខ្ទប់ផ្សារ៧មករានេះ បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩បំប្លែងថ្មី អាល់ហ្វាចំនួន៤នាក់ រស់នៅតាមផ្លូវលេខ៦១២ សង្កាត់បឹងកក់២ (ក្បែរផ្សារ) ដែលបានចេញចូលទិញម្ហូបនៅក្នុងផ្សារទើបឈានទៅបិទផ្សារយកសំណាក ។ អាជ្ញាធរឲ្យដឹងទើតថា មុនដំបូងអាជ្ញាធរបិទខ្ទប់នៅវេលាល្ងាចថ្ងៃទី១៨ ខែសីហា ដើម្បីយកសំណាកតែភ្លៀងក៏បានលើកពេលមកបិទខ្ទប់នៅព្រឹកវិញ ។ ខណះនេះក្រុមគ្រូពេទ្យកំពុងយកសំណាក តែមិនទាន់ដឹងពីលទ្ធផលឡើយ ៕ សម្បត្តិ




