ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីនកម្ពុជា និងជាមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់ សកម្មភាព មីននាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ដើម្បីអនុវត្តគម្រោងលើកកម្ពស់កម្មវិធី សង្គ្រោះជនពិការដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ដែលពិធីនេះបានប្រព្រឹត្ត ទៅនៅ អគ្គលេខាធិការដ្ឋានអាជ្ញាធរមីនដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន និងមន្រ្តីស្ថានទូតពាក់ព័ន្ធ។ ពិធីចុះហត្ថលេខា ឯកឧត្តមឯកឧត្តម ប៉ែនហ្គីរ៉ាន់កាស្មៀនប៉ែនហ្គីរ៉ាន់ធៀរឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ប្រទេសប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមព្រំសុផាមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា។

គោលបំណងទី ១៖ ដើម្បីលើកកម្ពស់ការបង្កើតបណ្តាញកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន (VAN) ដែលជាកម្មវិធីប្រចាំតំបន់សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗក្នុងចំណោមប្រទេសអាស៊ាន។
គោលបំណងទី ២៖ ដើម្បីជួយដល់ប្រទេសជាសមាជិកអាស៊ាន (AMS) លើការចែករំលែកចំណេះដឹងទាក់ទងទៅនឹងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន អំពីតម្រូវការ ការសិក្សាវាយតម្លៃ និងលទ្ធភាពក្នុងការកៀងគរប្រភពធនធាន។
គោលបំណងទី ៣៖ ដើម្បីវាយតម្លៃពីតម្រូវការរបស់ជនរងគ្រោះថ្នាក់ដោយសារមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសជាសមាជិកដែលរងផលប៉ះពាល់ដោយសារមីន សម្រាប់ផ្តល់ការជួយឧបត្ថម្ភនាពេលខាងមុខ។ គោលបំណងទី ៤៖ ដើម្បីជួយដល់ប្រទេសជាសមាជិកអាស៊ាន ក្នុងការផ្តល់ការអប់រំគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះថ្នាក់ដោយសារមីន, យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។
គោលបំណងទី ៥៖ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទាក់ទងទៅនឹង“ ប្រភេទសេវាកម្ម ដែលផ្តល់ជូន ដល់ ជន រងគ្រោះថ្នាក់ដោយសារមីន, យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះ សល់ពី សង្គ្រាម នៅប្រទេសកម្ពុជា” ក៏ដូចជា “គម្រោងផែនការជួយដល់សហគមន៍ នៃជន រងគ្រោះថ្នាក់ ដោយ សារមីនផ្នែកមនុស្សធម៌ នៅឡាវ និងវៀតណាម” ។

មានប្រសាសន៏នាឳកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា មជ្ឈមណ្ឌល សកម្មភាពកំចាត់ មីនកម្ពុជា ក្នុងតំបន់អាស៊ានបច្ចុប្បន្ន ក្នុងគម្រោងដែលមានចំណងជើងថា“ លើកកម្ពស់ កម្មវិធី ជំនួយជន រងគ្រោះនៅក្នុងតំបន់អាស៊ាន”រដ្ឋសមាជិក គម្រោងនេះត្រូវ បានផ្តួចផ្តើម ដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា( ARMAC ) មាន ការគាំទ្រ ពីប្រទេស សមាជិក អាស៊ាន វាផ្អែកលើការកំណត់នូវគម្លាតសំខាន់ៗ ដើម្បីគាំទ្រជនរងគ្រោះ ដោយសារសំណល់ ជាតិ ផ្ទុះពីសង្គ្រាម (រួមទាំងគ្រាប់មីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ) ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា នៅក្នុងតំបន់ដោយមាន ការគាំទ្រយ៉ា ង ជ្រាល ជ្រៅ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងគម្រោង ជាច្រើនផ្សេងទៀតដែល (ARMAC) បានអនុវត្តនៅ ក្នុងប្រទេសអាស៊ាន ផ្សេងៗមុនពេល Covid-19 និងសមត្ថភាពរបស់ (ARMAC) រៀបចំ ព្រឹត្តិការណ៍និម្មិត ជាច្រើនក្នុងកំឡុងពេល Covid-19 ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៏មន្ថែមថា ជាលើកទី ២ រវាង រវាងអាជ្ញាធរមីនកម្ពុជា និងជាមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់ សកម្មភាព មីន លើកទី ១ ក្នុង ឆ្នាំ២០១៨ បាន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការទូទៅ។ ឥឡូវនេះភាគីទាំងពីរទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីអនុវត្តគម្រោងដែលមានឈ្មោះថា“ លើកកម្ពស់កម្មវិធីជំនួយជនរងគ្រោះនៅក្នុងប្រទេសសមាជិកអាស៊ាន” ដែលផ្តល់មូល និធិ ដោយមូលនិធិសហប្រតិបត្តិការអាស៊ានកូរ៉េនេះ។វឌ្ឍភាពបែបនេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ ប៉ុណ្ណោះទេ គឺជាការជ្រើសរើសកិច្ចសហប្រតិបត្តិការ ជាមួយជាមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់ សកម្មភាព មីនលើគម្រោងថ្មីនេះ។ ប៉ុន្តែ ក៏ជា ព្រឹត្តិការណ៍ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់(ARMAC) ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ ជាតិផ្ទុះពី សង្គ្រាម នៅក្នុងតំបន់អាស៊ាន។

ទេសរដ្ឋមន្រ្តីលីធុជមានប្រសាសន៏បន្តថាក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធាន មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់ សកម្មភាព មីន សន្តិភាពស្ថិរភាពនយោបាយនិងសន្តិសុខដែលទទួលបានដោយញើសនិងឈាមរបស់មេដឹកនាំរដ្ឋាភិបាលយើងនិងជាពិសេសគោលនយោបាយឈ្នះឈ្នះរបស់សម្តេចនាយករដ្ឋមន្រ្តីបាននាំមកនូវវិបុលភាពសង្គមនិងសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា។សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner