ថ្នាក់ដឹកនាំខេត្តកំពត នាំមន្ត្រីរាជការជួរមុខទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣


កំពត៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំមន្ត្រីរាជការជួរមុខទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ (ដូសជំរុញ) ដោយប្រើវ៉ាក់សាំង ប្រភេទ “អាស្ត្រាហ្សេនីកា” នៅមន្ទីរពេទ្យបង្អែកខេត្តខេត្តកំពត ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទៅ កងកម្លាំង និងមន្ត្រីរាជការកន្លងមក និងជាពិសេសថ្ងៃនេះបន្តចាក់ជូនដល់មន្ត្រីរាជការជួរមុខរបស់សាលាខេត្តកំពត ដោយមិនគិតអំពីការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់វ៉ាក់សាំងប្រភេទ “អាស្ត្រាហ្សេនីកា” ដូសទី៣ (ដូសជំរុញ) សម្រាប់ចាក់ជូនដល់ក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ថ្នាក់ដឹកនាំមន្ត្រីរាជការជួរមុខចំនួន១០.១៤៤ដូសបន្ថែមទៀត បន្ទាប់ពីជំហ៊ានដំបូង បានចាក់ជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន៤.២៣៨ដូស រួចមក ។
ឯកឧត្តមអភិបាលខេត្តបានអំពាវនាវ ដល់ពលរដ្ឋ កងកម្លាំង និងមន្ត្រីរាជការ ដែលបានចាក់វ៉ាក់សាំងដុសទី៣រួច សូមបន្តអនុវត្តតាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner