សិង្ហបុរី​ត្រៀម​​​ឲ្យ​មាន​ជើង​ហោះហើរ​ ​ដល់​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​​

សិង្ហបុរី​នឹង​ចាប់ផ្តើម​ឲ្យ​មាន​ជើង​ហោះហើរ​សម្រាប់​អ្នកដំណើរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ ​លើកដំបូង​ ​ជាមួយនឹង​ភ្ញៀវ​មកពី​អាល្លឺម៉ង់​ ​និង​ព្រុយ​ណេ ​ចាប់ពី​ថ្ងៃ​ទី​៨​ ​កញ្ញា​ ​ខាងមុខនេះ​ ​នេះ​បើ​តាម​គណៈកម្មាធិការ​អន្តរ​ក្រសួង​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១​៩​ ​បញ្ជាក់​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៩​ ​សីហា​ ​២​០​២​១​នេះ​។​

​ជាមួយនឹង​ការធ្វើដំណើរ​បែប​នេះ​ ​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​ពេញលេញ​ ​ចាកចេញ​ពី​អាល្លឺម៉ង់​ ​និង​ព្រុយ​ណេ​អាច​ចូល​ប្រទេស​សិង្ហបុរី​ ​ដោយ​គ្មាន​ការ​ដាក់ឲ្យ​ដោយឡែក​នៅផ្ទះ​។​

​យ៉ាងណាក៏ដោយ​ ​អ្នកដំណើរ​ទាំងនោះ​ត្រូវតែ​ធ្វើ​តេ​ស្ត​កូ​វី​ដ​១​៩​ ​ក្នុង​ពេល​៤​៨​ម៉ោង​ ​នៃ​ជើង​ហោះហើរ​ដែល​បាន​គ្រោងទុក​ ​ពេល​មកដល់​ចំណត​ត្រូវ​តេ​ស្ត​ទៀត​ ​និង​ក្រោយ​ការ​មកដល់​ ​ក៏​តេ​ស្ត​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner