កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធខុនដូមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យជាង ១០០នាក់
ភ្នំពេញ ៖ នៅមុននេះបន្តិច នាវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធខុនដូមួយកន្លែង ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ១០៤នាក់ ក្នុងនោះស្រីចំនួន ២៤នាក់ សង្ស័យថាពាក់ព័ន្ធនឹងហ្គេមអនឡាញ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត ក្រុមការងារនឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត។ ដោយ/ ឆៃហួត