យោធិនភូមិភាគ១ គ្រោងដាំកូនដើមអាកាស្យាចំនួន ១លានដើម ដោយប្រើប្រាស់ពូជអាកាស្យាថ្មីដើម្បីចូលរួមស្ដារព្រៃឈើ និងបង្កើតជម្រើសថ្មីដើម្បីច្នៃជារបស់របរប្រើប្រាស់ជូនប្រជាជនខ្មែរ
អត្ថបទដោយ៖
AMS OneMinute
អាកាស្យាជាដំណាំកសិឧស្សាហកម្មដែលមានតម្លៃថ្លៃ។ ក្រោយពេលដាំបាន ៣-៤ឆ្នាំ អាកាស្យាល្មមអាចប្រមូលផលបានសំរាប់ការសាងសង់។ ដាំបានប្រមាណពី ៧-៨ឆ្នាំ ដើមអាកាស្យាល្មមអាចច្នៃជាម្សៅផលិតក្រដាស។ ដាំបានប្រមាណ ១៥ឆ្នាំ អាកាស្យាអាចច្នៃជាគ្រឿងសង្ហារឹមប្រើប្រាស់ក្នុងផ្ទះ។