នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀន ។

ក្នុងរបាយការណ៍ទី១ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោ១៦ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ជនសង្ស័យ០៣នាក់រួមមាន៖ ១-ឈ្មោះ យន្ត ទ្រូន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ២-ឈ្មោះ សុខ ជា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ៣-ឈ្មោះ ទុន វឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  (ពិនិត្យទឹកនោម) ។

របាយការណ៍ទី២ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោ០៣ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ជនសង្ស័យ០២នាក់រួមមាន៖ ១-ឈ្មោះ វាសនា មុន្នីរ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ២-ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner