កីឡាករ Serge Gnabry រកបាន២គ្រាប់ ជួយ Bayern Munich យកឈ្នះ FC Köln នៅក្របខ័ណ្ឌ Bundesliga
អត្ថបទដោយ៖
សារ៉ាន ទីងី
កីឡាករ Serge Gnabry រកបាន២ គ្រាប់ ជួយក្រុម Bayern Munich យកឈ្នះក្រុម FC Köln នៅក្របខ័ណ្ឌ Bundesliga ។ ចាប់ផ្តើមការប្រកួតកីឡាករ Robert Lewandowski បានបើកការនាំមុខនៅនាទី ៥០ ជាមួយនឹងការបញ្ជូនបាល់យ៉ាងល្អរបស់ Jamal Musiala ។ ៨ នាទីបន្ទាប់ Gnabry បានបន្ថែមគ្រាប់ទី ២ មុនពេលក្រុមភ្ញៀវរកបាន ២ គ្រាប់តាមស្មើ ដោយកីឡាករ Anthony Modeste និង Mark Uth ។ លុះដល់៧១ Gnabry បានបន្ថែមគ្រាប់បាល់ទី៣ ដែលជាគ្រាប់បាល់ជ័យជម្នះ ។

Lewandowski បានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន ១២ លើកចុងក្រោយនៅក្របខ័ណ្ឌ Bundesliga ដោយមាន ១៩ គ្រាប់ក្នុងការប្រកួត ។ នេះគឺជាជ័យជម្នះលីគដំបូងនៃរដូវកាលនេះ សម្រាប់ក្រុមរបស់លោក Julian Nagelsmann បន្ទាប់ពីការប្រកួតស្មើដ៏ខកចិត្តនៅថ្ងៃបើកឆាក លើទឹកដីក្រុម Borussia Monchengladbach ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។