ក្រុមតោខៀវ Chelsea បន្តដាក់ Matt Miazga អោយខ្ចីជើងជាថ្មីម្តងទៀត

ខ្សែការពារវ័យ ២៦ឆ្នាំ Matt Miazga នឹងទៅចូលរួមជាមួយក្រុម Alaves របស់ La Liga នៅកីឡដ្ឋាន Vitoria-Gasteiz ជាលក្ខខណ័ខ្ចីជើង ក្នុងរដូវកាល ២០២១/២២ ។

Miazga បានបង្ហាញទម្រង់លេង ឲ្យក្រុមតោខៀវ Chelsea នៅមុនបើករដូវកាល ប៉ុន្តែមិនត្រូ​វបាន​គេ​មើល​ឃើញថា ជាជម្រើសរើសដំបូងឡើយ ។ នេះគឺជាលើកទី ៥ ហើយដែល Miazga ត្រូវបានខ្ចីជើង ។ ដោយខ្សែការពាររូបនេះលេងបានតែ ២ ប្រកួត​ប៉ុណ្ណោះ សម្រាប់ក្រុមតោខៀវ Chelsea ចាប់តាំងពីបានចូលរួមកាលពីខែមករា ឆ្នាំ២០១៦ គឺ​លេង​នៅឌ Premier League នៅខែមេសា ឆ្នាំ២០១៦ ទល់នឹងក្រុម Aston Villa និង Swansea ។

Miazga ត្រូវបានគេបញ្ជូនទៅក្លឹប Vitesse ក្នុងទីក្រុង Eredivisie ប្រទេស​ហូឡង់ ​រយៈពេល៦ខែបន្ទាប់ពី បានមកដល់ទីក្រុងឡុងដ៍ខាងលិច ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣.៥ លានផោនពីញូវយ៉ក Red Bull ។

ក្នុងកំឡុងពេលខ្ចីជើងលើកដំបូង Miazga បានចំណាយពេលពីររដូវកាលក្នុងការខ្ចីជើងជាមួយ Vitesse ដែលជួយឱ្យក្រុមនេះឈ្នះពានរង្វាន់ហូឡង់ខាប់ នៅឆ្នាំ ២០១៧ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner