ក្តីប្រាថ្នាកម្ពុជា!
១. ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេស។
២. បច្ចុប្បន្ន ភាពជោគជ័យរបស់ជាតិមួយផ្អែកលើមូលដ្ឋានចំនួន៤ នៃលទ្ធផលអប់រំគឺ ចំណេះដឹង សមត្ថភាព អត្តចរិត និងសុខុមាលភាពរបស់ប្រជាជន។
៣. ការអប់រំក៏ជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស និងឯកភាពជាតិ ព្រោះវាផ្តល់ឱ្យបុគ្គលនូវឱកាសដើម្បីកែលម្អជីវិត និងជាការសិក្សាអស់មួយជីវិត ព្រមទាំងទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ។
៤. លទ្ធិប្រជាធិបតេយ្យនឹងត្រូវពង្រឹងបានយ៉ាងល្អនៅលើមូលដ្ឋាននៃពលរដ្ឋដែលមានការអប់រំ។ តាមរយៈការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានចំណេះដឹងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងជនជាតិភាគតិច និងការចេះទទួលយកនូវភាពខុសគ្នា វានឹងធ្វើកម្ពុជាសម្រេចបានបំណងប្រាថ្នារួមសំរាប់អនាគតកម្ពុជា។
៥. តាមរយៈសេចក្តីប្រាថ្នាទាំងនេះ អត្តសញ្ញាណជាតិរួម និងឯកភាពជាតិនឹងត្រូវបានចាក់គ្រឹះរឹងមាំ។
៦. តាមរយៈការអប់រំ សេចក្តីប្រាថ្នារបស់យើងម្នាក់ៗនឹងរួមបញ្ចូលគ្នាជាធ្លុងមួយ ជាប្រទេសកម្ពុជាតែមួយ ដែលពោរពេញដោយចំណេះដឹង និងវិបុលភាព ព្រមទាំងប្រជាពលរដ្ឋដែលខ្លាំងពូកែរឹងមាំ។

ប្រភព៖ Sann Vathana
📷 Online