គ្មានមេដឹកនាំបស្ចិមប្រទេសណាម្នាក់ ធ្លាប់បានធ្វើដំណើរទៅប្រទេស ចិន ច្រើនដង ដូចអ្នកស្រី Merkel ទេ លោកស្រីបានទៅ ប្រទេសចិន ១២ដង ក្នុងរយៈពេល ១៦ឆ្នាំ នៃការធ្វើជាអធិការបតីអាល្លឺម៉ង់ 🇩🇪

អត្ថបទដោយ៖
AMS OneMinute

អតីត នាយក រដ្ឋ មន្ត្រីចិន Wen Jianbao ធ្លាប់ ពណ៌នា អ្នក ស្រី Merkel ថា ជា អ្នក នយោបាយ ដែល លោក ទុក ចិត្ត បំផុត “ព្រោះ លោក ស្រី តែង តែនិយាយ ការ ពិត”។

ថ្វី បើ មាន ការ រិះ គន់ ថ្មីៗ នេះ ពីលោក ខាង លិច ចំពោះ គោល នយោបាយ គាំទ្រ និងការ ងាក ទៅរក ចិនរបស់លោកស្រី ក៏ដោយ ក៏ នៅតែមាន ការ កោត សរសើ រចំពោះ អ្នក ស្រី Merkel ថា ជា មេដឹក នាំ បរទេស តែ ម្នាក់ គត់ ដែល ស្គាល់ ប្រទេស ចិន ច្បាស់ ជាងគេ។

ការ នាំ ចេញ របស់ អាល្លឺម៉ង់ ទៅ កាន់ ប្រទេស ចិន បាន កើន ឡើង ដល់ចំនួន ១១២ពាន់ លាន ដុល្លារនៅឆ្នាំ ២០២០ គឺ កើន ឡើង ៥ដង បើ ធៀប នឹង ឆ្នាំ ២០០៥ ហើយ ចិន គឺ ជា ប្រទេសដៃគូ ពាណិជ្ជកម្ម ធំ បំផុត របស់ អាល្លឺម៉ង់ ចាប់ តាំង ពី ឆ្នាំ២០១៦ ។

អាល្លឺ ម៉ង់ ក៏ ជាប់ ចំណាត់ ថ្នាក់ កំពូល ជា ប្រទេស ដែល បាន ផ្ទេរ បច្ចេក វិទ្យា បរទេស ទៅ ចិន ផងដែរ ។

ប្រភព៖ SCMP

ads banner