២៣ សីហា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងវប្បធម៌ បញ្ជូនផលិតផលមី Nam Vang Noodle ដែលក្លែងយកឈ្មោះភ្នំពេញ និងដាក់រូបសញ្ញាប្រាសាទអង្គរវត្តដោយគ្មានការអនុញ្ញាត ទៅក្រសួងពាណិជ្ជកម្ម ដើម្បីស្រាវជ្រាវ និងមានវិធានការតាមច្បាប់ – ភ្នំពេញបុស្តិ៍

២. ការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យម នៅតែមានដំណើរការធម្មតា និងកើនឡើង ក្នុងនោះមានការចិញ្ចឹមត្រីអណ្តែង ឬកង្កែបក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កងក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រ – AMS Economy

៣. ការសាងសង់អាកាសយានដ្ឋានយន្តហោះថ្មី ក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកបាទីខេត្តតាកែវ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅទីនោះល្អប្រសើរ តែពួកគាត់មិនបោះបង់របរកសិកម្មចោលឡើយ – កោះសន្តិភាព

៤. មនុស្សយ៉ាងតិច ២២នាក់ និងជាង ៥០នាក់ទៀតបាត់ខ្លួន ក្រោយទឹកជំនន់ហូរកាត់តំបន់ជនបទតាមតំបន់ទន្លេ ស្ទឹងនិងព្រៃប្រហែល ៩០ នាទីនៅភាគខាងលិចទីក្រុង Nashville រដ្ឋ Tennessee របស់អាមេរិក – New York Times

៥. មនុស្សជាង ២ម៉ឺននាក់ បានព្យាយាមឡើងយន្តហោះដើម្បីភៀសខ្លួនចេញពីអាហ្វហ្កានីស្ថាន ក្នុងនោះជាង ២០នាក់បានស្លាប់ដោយសារការរត់ជាន់គ្នា និងត្រូវគ្រាប់កាំភ្លើង – CNN

ads banner