អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត
តាកែវ៖ នៅព្រឹកថ្ងៃឣង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយះប្រព័ន្ធ Zoom Meeting ជាមួយ លោក លោកស្រី ឣភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជឣាវុធហត្ថ លោកមេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងខេត្ត លោកឣភិបាល ក្រុង ស្រុក និងលោកប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប។
មានប្រសាន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា ក៏បានថ្លែងការកោតសរសើរ និងវាយ តម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមកទទួលបានលទ្ធផលល្អប្រសើរជាពិសេសគឺការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន របស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ និងត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តតាមវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕ដោយ-រ៉ាវុធ



