ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤០នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកងមាស២នាក់, ស្រុកកំពង់សៀម៤នាក់, ស្រុកចំការលើ២នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកព្រៃឈរ២នាក់, ស្រុកស្ទឹងត្រង់១៥នាក់, មកពីខេត្តបាត់ដំបងម្នាក់, ខេត្តកំពង់ឆ្នាំង ម្នាក់, ខេត្តកំពង់ធំម្នាក់ និងមកពីខេត្តត្បូងឃ្មុំ៣នាក់ ។ ចំណែកអ្នកស្លាប់ ជាស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅភូមិចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៧៦ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន២៤ករណី, បានជាសះស្បើយចំនួន៤ពាន់២១៦នាក់ និងមានអ្នកស្លាប់ ចំនួន១១៦នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



