ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃ នេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកពញាក្រែក ចំនួន៣៦នាក់ ,ស្រុកត្បូងឃ្មុំ ១០នាក់,ស្រុក មេមត់៦នាក់,ស្រុកតំបែរ ២នាក់ និងនៅក្នុងក្រុងសួងម្នាក។ ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ១៣០នាក់, ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២ពាន់ ៣៧៥នាក់ និង មានអ្នកស្លាប់សរុបចំនួន ៤០នាក់ ជាដដែល ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


