ឡាវ​មាន​វិជ្ជមាន​កូ​វី​ដ​ប្រចាំថ្ងៃ​ ​ខ្ពស់​ខ្លាំង​ ​ពុំ​ធ្លាប់​មាន!​

ក្រសួងសុខាភិបាល​នៃ​ប្រទេស​ឡាវ​បាន​ប្រកាស​ពី​វិជ្ជមាន​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​ដ៏​ច្រើន​ ​ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​។​

​នា​ថ្ងៃ​ទី​២​៥​ ​សីហា​ ​២​០​២​១​នេះ​ ​ក្រសួង​ថា​ ​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ក្នុង​ប្រទេស​ឡាវ​ចំនួន​៩​៥​២​នាក់​បន្ថែម​ទៀត​ ​ជា​ករណី​ខ្ពស់​បំផុត​ពុំ​ធ្លាប់​កើតមាន​នៅ​ប្រទេស​ឡាវ​ទេ​ ​ចាប់តាំង​ពី​ឡាវ​មាន​ករណី​ដំបូង​ ​កាលពី​ខែ​មីនា​ ​ឆ្នាំមុន​មក​។​

​ក្នុងចំណោម​ជិត​១​ពាន់​នាក់​នេះ​ ​មាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៥​៩​៤​នាក់​ ​ខេត្ត​ S​a​van​n​a​k​h​e​t​ ​មាន​ច្រើនជាង​គេ​គឺ​៥​៥​១​នាក់​ ​បន្ទាប់មក​គឺ​ Bok​e​o ​មាន​២​៩​នាក់​ ​និង​វៀងចន្ទន៍​ ​ចំនួន​១​១​ករណី​ ​និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។​

​គិត​ត្រឹម​ថ្ងៃពុធ​ ​ទី​២​៥​ ​សីហា​ករណី​កូ​វី​ដ​១​៩​សរុប​នៅ​ប្រទេស​ឡាវ​ ​បាន​កើន​ដល់​ ​១​៣​៩​០​៩​នាក់​ហើយ​ ​ស្លាប់​មនុស្ស​១​១​នាក់​។​ ​ក្នុងចំណោម​នេះ​ ​មាន​អ្នកជំងឺ​៩​៥​៣​២​បាន​ជាសះស្បើយ​៕​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner