មេដឹកនាំក្រុមប្រទេស G7៖ អាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃក្លាយជាជម្រកឋានសួគ៌ដ៏មានសុវត្ថិភាព សម្រាប់ក្រុមភេវរករសាជាថ្មីទៀតឡើយ (Video Inside)

អន្តរជាតិ៖ មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 បានធ្វើការអំពាវនាវអោយមានការប្រកាន់ខ្ជាប់នូវច្បាប់សិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយពួកគេថែមទាំងបានជំរុញអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ធ្វើការដោយស្មោះត្រង់ ដើម្បីបង្កើតរដ្ឋាភិបាលតំណាងមួយ។

មេដឹកនាំក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមខាងលើនេះ បន្ទាប់ពីពួកគេបានរៀបចំកិច្ចប្រជុំតាមអញឡាញមួយស្តីពីបញ្ហានៅអាហ្វហ្គានីស្ថាននៅចន្លោះល្ងាចថ្ងៃអង្គារ និងព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ មេដឹកនាំ G7 បញ្ជាក់ថា សហគមន៍អន្តរជាតិនឹងវិនិច្ឆ័យភាគីអាហ្វហ្គានីស្ថានដោយសកម្មភាពរបស់ពួកគេ មិនមែនជាពាក្យសម្តីទេ ហើយបានបញ្ជាក់ជាថ្មីថា តាលីបង់នឹងទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេលើការការពារអំពើភេរវកម្ម និងសិទ្ធិមនុស្ស ជាពិសេសចំពោះស្ត្រី ក្មេងស្រី និងជនជាតិភាគតិច។ ភាពស្របច្បាប់របស់រដ្ឋាភិបាលនាពេលអនាគត គឺអាស្រ័យលើវិធីសាស្រ្តដែលត្រូវការដើម្បីរក្សាកាតព្វកិច្ចអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងគោលដៅធានាថា អាហ្វហ្កានីស្ថានមានស្ថិរភាព។

ជាមួយគ្នានេះ មេដឹកនាំ G7 ក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានភាពនៅអាហ្វហ្គានីស្ថាន ហើយបានអំពាវនាវអោយមានការអត់ធ្មត់ និងរក្សាស្ថិរភាពដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋស្លូតត្រង់ រួមទាំងទប់ស្កាត់វិបត្តិមនុស្សធម៌។ មេដឹកនាំ G7 បាននិយាយដូច្នេះថា អាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃក្លាយជាជម្រកឋានសួគ៌ដ៏មានសុវត្ថិភាព សម្រាប់ក្រុមភេវរករសាជាថ្មីម្តងទៀតឡើយ ហើយថា ក្រុមប្រទេស G7 នឹងបន្តប្រយុទ្ធប្រឆាំងជាមួយអំពើភេវរកម្ម តាមរយៈការស្វែងរកដំណោះស្រាយ និងសាមគ្គីភាព៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner