ឯកឧត្តម បណ្ឌិត សុខប្រសិទ្ធផ្តាំផ្ញើរដល់សិស្សនិស្សិតដែលទទូលបានអាហារូបករណ៍ត្រូវមានឆន្ទៈទៅរៀនហើយរៀនកុំរត់ហើយយកចិត្តទុកដាក់ក្នុងការសិក្សាត្រូចេះជួយយកអាសាគ្នា
នេះជាកាលើកឡើងរបស់ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងពត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជន
អាហារូបករណ៍(ស២) ដែលបានជួសំណេះសំណាលជាមួយសិស្ស.និស្សិតដែលបានទទូលអាហារូបករណ៍ទៅសិក្សានៅព្រះរាជាណាចក្រថៃចំនួន៥១នាក់ និងអាណាព្យាបាលសិស្ស រសៀលថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ។
ឯកឧត្តម បណ្ឌិត សុខប្រសិទ្ធបានមានប្រសាសន៍ថាដោយសាប្រទេសជាតិមានសុខសន្តិភាពទើបយើងមានលទ្ធភាពកសាង អភិវឌ្ឍន៍ប្រទេសជាតិនិងកសាង
អភិវឌ្ឍធនធានមនុស្ស ដោយសានយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជាដែលបានបញ្ជាប់សង្រ្គាមនៅកមពុជា ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយការ
អភិវឌ្ឍធនធានមនុស្សគឺជាវិស័យអាទិភាពមួយយ៉ាងសំខាន់។
ឯកឧត្តម បណ្ឌិត សុខប្រសិទ្ធបាន ផ្តាំផ្ញើរដល់សិស្ស និស្សិតដែលទទូលអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃនាពេលនេះ ត្រូវខិតខំរៀន សូត្រដើម្បីពាំនាំយកចំណេះដឹង ត្រឡប់ជូនក្រុមគ្រួសារ
(ស២) ហើយនឹងប្រទេសជាតិរបស់យើព្រមទាំងចេះដុសខាតខ្លួនអោយក្លាយជាមនុស្សល្អនៅក្នុងសង្គមជាតិ។
សូមបញ្ជាក់ថា សម្ពន្ធយុវជនអាហារូករណ៍ (ស)មានគោលបំណងអភិវឌ្ឍន៌យុវជនអោយមានបុគ្គលិកលក្ខណៈពេញលេញ លើផ្នែកបញ្ញា ស្មារតី សីលធម៌
ស្មារតី គុណធម៌ សច្ចៈធម៌ បណិនជីវិតនិងរាងកាយ ដើម្បីយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ ប្រកបដោយសន្តិភាពនយោបាយ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការសហការណ៍ចូលរួមពីក្រសួងស្ថាប័នដែលពាក់ព័ន្ធ និង(ស.យ.អ.ក)។ រហូតពេលនេះសម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យនៃបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសចិន និងតៃវ៉ាន់ ហើយនៅខាងមុខនេះ
ឯកឧត្តមបណ្ឌិតប្រធាននិងអញ្ជើញចុះអនុស្សរណៈយោគយល់គ្នានៅប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត។







