រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះមានករណីស្លាប់ពិនិត្យឃើញវិជ្ជមាន ០១នាក់ សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី
អត្ថបទដោយ៖
Kien Sereyvuth
រតនគិរី ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Test) និងPCR លើមនុស្សចំនួន ៨៣៣នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះមានករណីស្លាប់ពិនិត្យឃើញវិជ្ជមាន ចំនួន ០១នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុប ១,០២៨នាក់(ករណីDelta ១០នាក់) ព្យាបាលជាសះស្បើយចំនួន ៧០៣នាក់ និងស្លាប់ចំនួន ០៨នាក់ ៕




