ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ត្រូវម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណ្ឌដូនពេញ

ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ បានធ្វើសកម្មភាពកាច់ ក ម៉ូតូបានសម្រេច តែត្រូវម្ចាស់ម៉ូតូ និងបងប្អូនជិះម៉ូតូដើររកកន្លែងបញ្ចាំ ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួនកំពុងតែជនសង្ស័យជិះតាមផ្លូវក៏ធាក់ឲ្យដួលរួចចាប់ម្នាក់ និងម្នាក់ទៀតរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍កើតឡើងកាលវេលា ម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខក្រុមហ៊ុនវីរះប៊ុនថាំ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

ជនរងគ្រោះម៉េង ឡាថៃ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបបុគ្គលិកក្រុមហ៊ុនវីរះប៊ុនថាំ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ លី រុន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាក។ តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា ម៉ូតូរបស់គាត់ម៉ាកស្គុបពី ពណ៌ស ស្លាកលេខ សៀមរាប មិនចាំលេខ ដោយគាត់ចតនៅមុខក្រុមហ៊ុនជាច្រើនគ្រឿងដល់ពេលចប់ម៉ោងធ្វើការបុគ្គលិកក្រុមហ៊ុនបានយកម៉ូតូជាច្រើនគ្រឿងចូលក្រុមហ៊ុនវិញនៅសល់ម៉ូតូរបស់មួយគ្រឿងមិនបានយកចូលនៅខាងមុខក្រុមហ៊ុន ។ស្រាប់តែប្រជាពរដ្ឋប្រាប់ថាមានមនុស្សប្រុស៤នាក់ យកម៉ូតូជិះចេញទៅបាត់ហើយភ្លាមៗនោះគាត់ និងបុគ្គលិកក្រុមហ៊ុនបានឆែកកាមរ៉ាសុវត្តិភាពឃើញជនសង្ស័យមានគ្នា៤នាក់កាច់ ក ម៉ូតូជិះចេញដូចប្រជាពលរដ្ឋប្រាប់មែន ។

ប្រភពបន្តទៀតថាពេលនេះគាត់និងបងប្អូនបានជិះម៉ូតូដើររកកន្លែងបញ្ចាំស្រាប់តែប្រទះឃើញម៉ូតូរបស់គាត់ នៅតាមបណ្ដោយផ្លូវ២៧១ចំណុច សាលាបឋមសិក្សាអនុវត្ត រាជធានី ក្នុងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ឃើញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង កំពុងតែជិះនិងមានមួយគ្រឿងទៀតជាម៉ូតូជនសង្ស័យហើយគាត់និងបងប្អូនមានការ សង្ស័យថាម៉ូតូរបស់គាត់ឃើញជនសង្ស័យកំពុងតែជិះម៉ូតូស្គុបពី ពណ៌ដូចគ្នាតែស្លាកលេខ មិនមែនភ្នំពេញទេស្លាកលេខរម៉ូតូរបស់គាត់ សៀមរាបដោយគាត់ចំណាំម៉ូតូរបស់បិទនៅកាត់តាប៊ូខាងមុខឡូហ្គោវីរះប៊ុនថាំគាត់ច្បាស់ថាម៉ូតូរបស់គាត់បានជិះម៉ូតូមកជិតរួចធាក់ឲ្យដួលហើយស្រែកចោរៗបានប្រជាពរដ្ឋជួយពទ្ធ័ចាប់បានម្នាក់វាយឡើងបែកក្បាលនិងបក្សពួក៣រនាក់ទៀតជិះរត់បាត់។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌទួលគោកបានចុះមកចំណុចកើតភ្លាមៗដោយសួរជនរងគ្រោះថាករណីកាច់ក ម៉ូតូនៅម្ដុំផ្សារថ្មីដោយមិនមែនកើតហេតុនៅទឹកដីរបស់ខ្លូន ក៏ទាក់ទងទៅសមត្ថកិច្ចខណ្ឌដូនពេញឲ្យមកយកបន្ត។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចដាក់រថយន្តសាម៉ុយសម្ភពសែនជ័យយកទៅធ្វើសំណាករកកូវីដ-១៩សិន បើកអវិជ្ជមាននិងនាំខ្លួនទៅប៉ុស្តិ៍ផ្សារថ្មី១ ដើម្បីសាកសួរនិងធ្វើកំណត់ហេតុនិងស្រាវជ្រាវរកបក្ខពួកដែលសេសសល់យកមកផ្ដន្ទាទោសតាមច្បាប់។ចំណែកនារីគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner