ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជានឹងក្លាយជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ ក្នុងពេលឆាប់ៗ ខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា៖ កម្ពុជានឹងក្លាយជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយ កម្ពុជាមានភារកិច្ចច្រើនដែលត្រូវធ្វើ តែយើងទាំងអស់គ្នានឹងបំពេញកាតព្វកិច្ចដ៏សំខាន់មួយនេះដោយចិត្តមោះមុត។
ការថ្លែងបែបនេះ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅទីស្តីការក្រសួង និងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយដោយឯកឧត្តមបានលើកឡើងថា «ពេលវេលាដើរលឿនមែន កម្ពុជានឹងក្លាយជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងពេលឆាប់ៗនេះ។ ដើម្បីត្រៀមរៀបចំ និងអនុវត្តតួនាទីរបស់យើងប្រកបដោយភាពជោគជ័យ ខ្ញុំបានដឹកនាំកិច្ចប្រជុំមួយនៅទីស្តីការក្រសួង និងតាមប្រព័ន្ធវីដេអូ។ សួង ពិសិដ្ឋ

