មេដឹកនាំរុស្ស៊ី និងចិនឯកភាពគ្នាបង្កើនការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេវរកម្ម និងការជួញដូរគ្រឿងញៀនចេញពីអាហ្វហ្គានីស្ថាន

ចិន៖ វិមានក្រឹមឡាំងនៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីចិនលោក ស៊ី ជីនពីង បានឯកភាពគ្នាថា ប្រទេសរបស់ពួកគេទាំងពីរនឹងចាត់វិធានការណ៍បង្កើនកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងនឹងការគំរាមកំហែង ដែលកើតចេញពីនៅអាហ្វហ្គានីស្ថាន ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ពូទីន និង លោក ស៊ី បានបង្ហាញពីការត្រៀមខ្លួនក្នុងការបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម និងការជួញដូរគ្រឿងញៀនពីទឹកដីអាហ្វហ្គានីស្ថាន នេះបើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង។ លោក ពូទីន និងលោក ស៊ី ក៏បានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រើប្រាស់សក្តានុពលអតិបរមារបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនៅប្រទេសតាហ្ស៊ីគីស្ថាននៅខែក្រោយ។

ជាងនេះទៅទៀតនោះ មេដឹកនាំទាំងពីរក៏បាននិយាយអំពីសារៈសំខាន់នៃការនាំមកនូវសន្តិភាពដល់អាហ្វហ្គានីស្ថាន ក៏ដូចជាការទប់ស្កាត់កុំឲ្យអស្ថិរភាពឆ្លងរាលដាលទៅកាន់តំបន់ជិតខាងផ្សេងទៀតផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner