ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ១៦ នាក់តេស្តវិជ្ជមានកូវីដ-១៩ នៅពេលចុះចតនៅរដ្ឋធានីរបស់ឥណ្ឌា

ឥណ្ឌា៖ ជនភៀសខ្លួនចំនួន១៦នាក់មកពីអាហ្វហ្គានីស្ថានបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ។ មនុស្សទាំងនោះស្ថិតក្នុងចំណោមមនុស្ស៧៨នាក់ដែលបានចុះចតនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ។
របាយការណ៍បានបញ្ជាក់ថា អ្នកដំណើរទាំងអស់ត្រូវបានដាក់អោយធ្វើចត្តាឡីស័កដើម្បីជាវិធានការបង្ការ ខណៈការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅពេលពួកគេមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ក្នុងទីក្រុងញូវដេលី ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា អ្នកទាំង១៦នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩នោះ សុទ្ធតែមិនបញ្ចេញរោគសញ្ញា។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ មនុស្ស៦២៦នាក់ ក្នុងនោះមានពលរដ្ឋឥណ្ឌា២២៨នាក់ និងជនជាតិអាហ្វហ្គានីស្ថាន៧៧នាក់នៃសហគមន៍ Sikh ត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ចូលកាន់កាប់អំណាចសាជាថ្មីនៅប្រទេសអាស៊ីខាងត្បូងមួយនេះ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner