ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ២៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម ៣នាក់, ស្រុកកងមាស ២នាក់, ស្រុកកំពង់សៀម ៦នាក់, ស្រុកចំការលើ ៤នាក់, ស្រុកព្រៃឈរ ៣នាក់, ស្រុកស្ទឹងត្រង់៦នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងខេត្តព្រៃវែងម្នាក់។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩០៣ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន២៤ករណី, បានជាសះស្បើយចំនួន៤ពាន់២៣៣នាក់ និងមានអ្នកស្លាប់ ចំនួន១១៦នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

