ខ្សែប្រយុទ្ធ Greenwood ត្រូវបានកោះហៅអោយចូលក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតវគ្គជម្រុះ World Cup
អត្ថបទដោយ៖
សារ៉ាន ទីងី
ខ្សែប្រយុទ្ធ Mason Greenwood របស់ MANCHESTER UNITED នឹងត្រូវបានបញ្ជូនពីអ៊ីស្លង់ត្រឡប់មក ចូលរួមក្រុមជម្រើសជាតិអង់គ្លេស វិញនៅខែកញ្ញា ។ យោងតាមសារព័ត៌មាន The Mail បានអោយដឹងថា Greenwood ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកកាន់ក្រុមរបស់លោក Southgate‘s វិញ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសបានត្រៀមខ្លួនសម្រាប់ការប្រកួតលើកដំបូងរបស់ពួកគេចាប់តាំងពីបរាជ័យវគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ ទល់នឹងអ៊ីតាលី ។
សូមបញ្ជាក់ថា ក្រុមរបស់លោក Southgate ត្រូវជួបជាមួយ ហុងគ្រី អង់ដូរ៉ា និងប៉ូឡូញ ក្នុងវគ្គជម្រុះ World Cup នៅដើមខែក្រោយ។

គួររំលឹកថា Greenwood ត្រូវបានបញ្ចូលក្នុងក្រុមជម្រើសជាតិបណ្តោះអាសន្នចំនួន ៣៣ នាក់របស់ក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតយូរ៉ូ ២០២០ ប៉ុន្តែបន្ទាប់មកត្រូវបង្ខំចិត្តដកខ្លួនចេញដោយសាររបួស ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។

