ខេត្តក្រចេះ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣០នាក់បន្ថែមទៀត
យោងតាមរដ្ឋបាល ខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលរស់នៅក្នុងក្រុងក្រចេះ ចំនួន២៨នាក់ និងស្រុកស្នួល២នាក់ ។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧០៤នាក់, ព្យាបាលជាសះស្បើយមានចំនួន ៤៨០នាក់ និងមានអ្នកស្លាប់ ចំនួន ៩នាក់ ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


