អជ្ញាធរមីនកម្ពុជា បានសម្រេចប្រេីប្រាស់ ArcGIS Collector ជាកម្មវិធីសម្រាប់ប្រមូលទិន្នន័យ ទីវាលតាមរយៈ ទូរស័ព្ទ

ArcGIS Collector ជាកម្មវិធីសម្រាប់ប្រមូលទិន្នន័យទីវាលតាមរយៈ ទូរស័ព្ទ/Tablet ប្រភេទទិន្នន័យដែលអាចប្រមូលមានដូចជា ទីតាំង គ្រោះថ្នាក់, ទីតាំងគ្រាប់មីន/ស.ផ.សដែលបានរកឃើញ ទីតាំង EOD, ទីតាំងដែលបានផ្តល់ EORE រឺ ទីតាំងពហុកោណស្រាវជ្រាវ និងបាន បោសសម្អាតរួច ថែមទាំងអាចមើលផែនទីភូមិសាស្ត្របច្ចុប្បន្នភាព ផ្សេងទៀត។

កម្មវិធីនេះអាចប្រើប្រាស់បានទាំងគ្មាន ឬក៏មាន internet នៅលើឧបករណ៍ចល័ត/Tablet។ បច្ចុប្បន្ន អង្គភាពទិន្នន័យបានបង្រៀន និងដាក់ឲ្យប្រើប្រាស់កម្មវិធីនេះ ដល់មន្ដ្រីម៉ាពូគ្រប់២៥ខេត្តរាជធានី មន្តី QM ដើម្បីផ្តល់ភាពងាយស្រួល រៀបចំ តាមដាន ធ្វើផែនការឲ្យមា នប្រសិទ្ឋិភាពលើការចុះអង្កេតចម្ការមីន/ស.ផ.ស. និងការពិនិត្យទីតាំង ដែលប្រតិបត្តិករបានធ្វើការស្រាវជ្រាវ និងបោសសម្អាតរួច។ដោយ សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner