ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៣នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៥៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាមម្នាក់, ស្រុកកងមាស ៥នាក់, ស្រុកកំពង់សៀម ១៣នាក់, ស្រុកចំការលើ ៦នាក់, ស្រុកព្រៃឈរ ៧នាក់, ស្រុកស្ទឹងត្រង់ ១៧នាក់, ស្រុកស្រុស្រីសន្ធរម្នាក់ មកពីខេត្តត្បូងឃ្មុំ២នាក់ និងខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ស្ត្រីជនជាតិខ្មែរ អាយុ ៧៣ឆ្នាំ នៅស្រុកចំការលើ និងទី២ស្ត្រីជនជាតិខ្មែរ អាយុ ៦០ឆ្នាំ ស្រុក ស្រុកកងមាស ខេត្តកំពង់ចាម។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩៥៦ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន២៦ករណី, បានជាសះស្បើយចំនួន៤ពាន់២៦២នាក់ និងមានអ្នកស្លាប់ ចំនួន១១៨នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner