រដ្ឋបាលខេត្តកំពង់ចាម ទទួលបានជំនួយជាបន្តបន្ទាប់ពីសប្បុរសជន

អត្ថបទដោយ៖
ហេង វណ្ណា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងនៃគណៈអភិបាលខេត្ត ថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២១ អញ្ជើញទទួលជំនួយជាបន្តបន្ទាប់ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០- កុម្ភៈ ។

ជំនួយដែលរដ្ឋបាលខេត្តទទួលបាន រួមមានៈ

-ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ ឧបត្ថម្ភម៉ាសចំនួន ៤០.០០០ម៉ាស -អាកុល ១០កាន -ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០ml) ចំនួន ១០០ដប ។

-មជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ ឧបត្ថម្ភ -សៀវភៅសរសេ -ខ្មៅដៃ -ប៊ុច -សៀវភៅរឿងនិទាន -ជ័រលុប -ស្បែកជើងឃ្លុប -គូល័រទៀន -ហ្វឺតពណ៌ -កាតាប -បន្ទាត់ និងម៉ាសធ្វើដោយដៃ ។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន រួមមាន ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ និងមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ ដែលបានឧបត្ថម្ភនូវសម្ភារៈបរិក្ខារមួយចំនួន ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner