មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាសង្ឃឹមថា៖ ក្រោយបិទបញ្ចប់វគ្គ ហ្វឹកហ្វឺន ក្នុងដំណាក់កាលទី២ សុនខទាំង ៩ក្បាល នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកអ្នកផ្ទុក ឬមានវិជ្ជមាន កូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានឲ្យដឹងថា៖ អង្គភាព ស៊ីម៉ាក់ កំពុងតែ ពង្រីក ការស្រាវជ្រាវ បន្ថែមទៀត ទៅលើ សុនខ ចំនួន ៩ ក្បាល ដែល ទទួលបាន ជោគជ័យ ដោយ បានឆ្លង ផុត វគ្គ ទី១ ចំណោម សុនខ ចំនួន១០ ក្បាល ដែល ត្រូវបាន បង្វឹក នាពេល កន្លងមក ។ សម្រាប់ វគ្គ ទី ២ នេះ អង្គភាព ស៊ីម៉ាក់ កំពុងតែ រង់ចាំ សំណាក ប្រមាណ ៦០ សំណាក ពី ក្រុម អ្នកជំនាញ វិទ្យាសាស្ត្រ របស់ ក្រសួងសុខាភិបាល ដើម្បី បំពាក់ ឱ្យ សុនខ ហិតក្លិន អ្នកដែល មាន ជំងឺ ទូទៅ និង កំណត់ មុខសញ្ញា មាន ដូចជា ជំងឺរបេង និង ជំងឺ ទឹកនោមផ្អែម ជាដើម ។

ឯកឧត្តម ហេង រតនា បាន បញ្ជាក់ថា៖ « មជ្ឈមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា កំពុងតែ ដំណើរការ សាកល្បង ហ្វឹកហ្វឺន លើជំនាញ ក្នុង រយៈចម្ងាយ សុវត្ថិភាព ១ ម៉ែត្រ កន្លះ ឬ ២ ម៉ែត្រ លើ ខ្យល់ ឬ ក្រោម ខ្យល់ ឲ្យសយខនទៃងនោះហិត » ។

ឯកឧត្តមបាន រំពឹងថា ក្រោយ បិទបញ្ចប់ វគ្គ ហ្វឹកហ្វឺន ក្នុង ដំណាក់កាល ទី ២ នេះ សុនខ ទាំង ៩ ក្បាល នឹង មាន សមត្ថភាព គ្រប់គ្រាន់ ក្នុង ការស្វែងរក អ្នក ផ្ទុក ឬ មាន វិជ្ជមាន កូវីដ ១៩ នៅតាម ទីសាធារណៈ បាន ។ ប៉ុន្តែ សុនខ ទាំងនេះ គ្រាន់តែ កំណត់ មុខសញ្ញា លើ ជន ណា ដែល ត្រូវបាន សង្ស័យថា មាន វិជ្ជមាន ឬ មិនមាន ប៉ុណ្ណោះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner