២៧ សីហា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងទេសចរណ៍ អំពាវនាវដល់ក្រុមហ៊ុនសេវាប្រឹក្សាយោបល់ ដាក់ពាក្យដេញថ្លៃផ្តល់សេវាកម្មរៀបចំ និងរចនានូវមគ្គុទេ្ទសក៍ឌីជីថលពហុវេទិកា លើ Android និង IOS ទេសចរណ៍វៃឆ្លាតគំរូ សម្រាប់តំបន់បេតិកភណ្ឌ និងទេសចរណ៍ – ភ្នំពេញបុស្តិ៍

២. ក្រសួងវប្បធម៌ បានបញ្ជូនឯកសារស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូកាលពីខែមករាឆ្នាំ២០២១ ហើយការចុះបញ្ជីនេះ នឹងត្រូវសម្រេចនៅឆ្នាំ២០២២ – ថ្មីៗ

៣. អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ខេត្តកោះកុងសម្រេចបាន ៩៣,៦% ហើយ និងគ្រោង ដាក់ឱ្យដំណើរការផ្លូវការនៅពាក់ឆ្នាំ ២០២២ – រស្មីកម្ពុជា

៤. សមាជិក Quad មាន អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ធ្វើសមយុទ្ធ Malabar-21 ៤ថ្ងៃ ជាមួយនឹងការចូលរួមរបស់នាវាពិឃាដ នាវាហ្វ្រីហ្កាត នាវាចម្បាំងជាន់ចាស់ នាវាមុជទឹក ឧទ្ធម្ភាគចក្រ និងយន្តហោះល្បាតសមុទ្រក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក – Sputnik

៥. ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ ៩៥នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ខណៈប្រតិបត្តិការជម្លៀសមនុស្សដឹកនាំដោយអាមេរិកបានចាប់ផ្តើមឡើងវិញ – AP

ads banner