អំណោយជាស្បៀងអាហារ ៥៩៩កញ្ចប់ និងថវិកា ១២លានរៀលបានប្រគលជូន សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត

បន្ទាយមានជ័យ ៖

អំណោយជាស្បៀងអាហារ ៥៩៩កញ្ចប់ និងថវិកា ១២លានរៀលជា ការឧបត្ថម្ភរបស់សប្បុរសជនពី ក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែតរីសត បានប្រគលជូន សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅបរិវេនវត្តនាសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកប្រធានក្រុមហ៊ុន ដែលបានចូលរួម ឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត ធ្វើចត្តាឡីស័ក ៕ដោយ ៖ ឃិន គន្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner