ថៃឆ្លងថ្មីជិត១ម៉ឺន៦ពាន់នាក់ ស្លាប់២៥៦ ខណៈវៀតណាមជិត១ម៉ឺន៣ពាន់ ស្លាប់៣៤៤នាក់
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១២,៧៩៦ករណីបន្ថែមទៀត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៤៤នាក់ទៀតផងដែរ អំឡុងពេលនោះ។
រីឯប្រទេសថៃ នាព្រឹកថ្ងៃទី៣០ សីហាបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ក្នុងប្រទេសចំនួន១៥៩៧២ករណីបន្ថែមទៀត ក្នុងរយៈពេលប្រមាណ២៤ម៉ោងចុងក្រោយមកនេះ ក្រៅពីនេះ ក៏មានស្លាប់មនុស្សចំនួន២៥៦នាក់ទៀតដែរ។
ថៃមានករណីកូវីដ១៩ សរុបកើនដល់ ១,១៩០,០៦៣នាក់ហើយ ស្លាប់វិញកើនដល់ ១១៣៩៩នាក់។ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៤៣៥,២៦៥នាក់ ខណៈចំនួនអ្នកស្លាប់ ១០,៧៤៩នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ