ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៥នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ៤៥នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម ២នាក់, ស្រុកកំពង់សៀមម្នាក់, ស្រុកកងមាស២នាក់, ស្រុកជើងព្រៃ២២នាក់, ស្រុកបាធាយ ៤នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកស្រីសន្ធរម្នាក់ មកពីខេត្តត្បូងឃ្មុំ២នាក់ និងរាជធានីភ្នំពេញ២នាក់ ។
ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ស្ត្រីជនជាតិខ្មែរអាយុ៥៥ឆ្នាំ នៅក្រុងកំពង់ចាម និងទី២បុរសជនជាតិខ្មែរអាយុ៦៤ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១០៧ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន២៩ករណី, បានជាសះស្បើយចំនួន៤ពាន់៣៧០នាក់ និងមានអ្នកស្លាប់ចំនួន១២០នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



