នៅពាក់កណ្តាលឆមាសទី១ ឆ្នាំ២០២១ ការនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សារខាងក្រៅ ធ្លាក់ចុះនៅត្រឹមទឹកប្រាក់២,៣៩៣លានដុល្លារ (Video Inside)

Video: https://fb.watch/7IlSP546Vs/

ភ្នំពេញ៖ នៅពាក់កណ្តាលឆមាសទី១ ឆ្នាំ២០២១នេះ ការនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សារខាងក្រៅមានការធ្លាក់ចុះមកនៅត្រឹមទឹកប្រាក់២ពាន់៣៩៣លានដុល្លារតែប៉ុណ្ណោះ បើ ធៀបនឹងឆ្នាំ២០២០ ខណៈសហគ្រាសខ្នាតតូច និងមធ្យម (SME) ប្រមាណ១២០បានបិទ្វារ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា មូលហេតុនៃការធ្លាក់ចុះនេះ គឺមកពីការបញ្ជាទិញធ្លាក់ចុះ ដោយសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតដែលជាទីផ្សាររបស់កម្ពុជា ដែលបានអនុវត្តវិធានការបិទខ្ទប់ ឬវិធានការរឹតត្បិត និងវិធានការរដ្ឋបាលផ្សេងៗ ដូចនេះការចំណាយលើសម្ភារៈប្រើប្រាស់ក៏មានកំណត់ នឹងត្រូវកាត់បន្ថយ។ ឯកឧត្តមបន្តថា ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងស្រុក ដែលមានតាំងពីព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈមក រហូតដល់ពេលបច្ចុប្បន្ននេះ បានធ្វើឱ្យកម្ពុជាដាក់ចេញនូវការរឹតបន្តឹង វិធានការបិទខ្ទប់ ក៏ដូចជាវិធានការរដ្ឋបាល និងវិធានការសុខាភិបាលផ្សេងៗទៀត ដើម្បីធានាបាននូវសុវត្ថិភាព សុខមាលភាព ដល់ប្រជាពលរដ្ឋកម្ពុជា ដូចនេះបណ្តារោងចក្រ និងសហគ្រាសមួយចំនួនក៏ត្រូវបានបិទទ្វារ និងមួយចំនួនទៀតត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។ ឯកឧត្តមបន្ថែមថា​ ចំនួនសហគ្រាសធនតូច និងមធ្យមរបស់កម្ពុជាដែរបានបិទទ្វារចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួន១២០មូលដ្ឋាន ជាពិសេសសិប្បកម្ម។ចំណែកឯរោងចក្រធុនធំវិញ បិទទ្វារដោយសារតែការបញ្ជាទិញមានការធ្លាក់ចុះ ហើយប៉ះពាល់ដល់រោងចក្រធនតូចមួយចំនួនទៀតដែរ ព្រោះរោងចក្រធនធំមានការផ្គត់ផ្គង់ការផលិតពីរោងចក្រតូចៗ។ ដើម្បីជួយដល់វិស័យនេះ ឯកឧត្តមបញ្ជាក់ថា ធនាគារ SME ក៏បានផ្តល់នូវកម្ចីដល់វិស័យសហគ្រាសធនតូច និងមធ្យម បានចំនួនប្រមាណជា៧៧៧សហគ្រាស ក្នុងទំហំទឹកប្រាក់ជាង១០១.២៩លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ។

ជាក់ស្តែង ការផ្តល់កម្ចីក៏មានទាំងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងធនាគារ SME និងធនាគារកាណាឌីយា ដែលបានខិតខំប្រឹងប្រែងក្នុងការជួយវិស័យឯកជន ដោយបានផ្តល់ជូននូវកម្ចីឥទានពិសេសដល់សហគ្រាសធនតូច និងមធ្យម ក្នុងកម្រិតអត្រាការប្រាក់សមស្របត្រឹមប្រមាណតែ៧.៨ភាគរយតែប៉ុណ្ណោះ និងការបង្កើតមូលនិធិផ្សេងៗទៀតក្នុងការជួយលើកកម្ពស់ដល់SMEទាំងអស់នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើកំណែទម្រង់ និងសេវាសាធារណឱ្យបានឆាប់ និងទាន់ពេលវេលាជូនវិស័យឯកជន ដោយបានផ្តល់នូវការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជម្រុញយ៉ាងខ្លាំងក្លាទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ការលើកកម្ពស់សមត្ថភាពកម្មករ-កម្មការិនី ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផល ហើយជាពិសេសការកាត់បន្ថយចំណាយផ្សេងៗរបស់និយោជកដើម្បីធានាបាននូវដំណើរការនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់គាត់ឱ្យកាន់តែបានល្អប្រសើរ និងផលិតភាពកាន់តែខ្ពស់៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner