រយៈពេល៧ខែ ឆ្នាំ២០២១ វិស័យឧស្សាហកម្មរបស់ចិន កើនឡើងប្រាក់ចំណេញ ៥៧.៣% (Video Inside)

Video: https://fb.watch/7Il-WkPbq5/

ប៉េកាំង៖ នាអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំ២០២១នេះ ប្រាក់ចំណេញផ្នែកឧស្សាហកម្មរបស់ប្រទេសចិន បានកើនឡើង ៥៧.៣ ភាគរយ ស្មើនឹងប្រមាណ ៤,៩ ទ្រីលានយន់ ឬ៧៥៦ពាន់លានដុល្លារ ដោយសារការស្តារស្ថិរភាពនៃសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាជីវកម្ម នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)។

ដោយឡែកគិតនៅក្នុងខែកក្កដាប៉ុណ្ណោះ ប្រាក់ចំណេញនៅក្នុងវិស័យឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង ១៦,៤ ភាគរយ ដោយកើនឡើង ២,៣ ភាគរយ បើប្រៀបធៀបនឹងខែមិថុន។

ប្រភពបានអោយដឹងទៀតថា បើប្រៀបធៀបទៅនឹងរយៈពេល៧ខែដំបូងនៃឆ្នាំ២០១៩ តួលេខនេះកើនឡើង ៤៤,៦ ភាគរយ។ ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានអោយដឹងទៀតថា អត្រាកំណើនជាមធ្យមក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មានចំនួន ២០,២ ភាគរយ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner