អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យការចាក់វាក់សាំងកូវីដ-១៩ ជូន កុមារអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ និងចាស់ជរា

អត្ថបទដោយ៖
ធី ដា

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោក យិន សាវ៉េន អភិបាលក្រុង លោកស្រីចៅសង្កាត់កំពង់ឆ្នាំង និងមន្ត្រីជាច្រើនរូប បានចុះធ្វើការពិនិត្យការចាក់វ៉ាក់សាំងជូន កុមារអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ និងចាស់ជរា នៅវត្តអារញ្ញ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា អភិបាលខេត្តកំពង់ឆ្នាំង និងអភិបាលរងបានជួសំណេះសំណាល ជាមួយ លោកយាយទាំង ៣នាក់ រួមទាំងការផ្ដល់ជូននូវថវិកា ក្នុងម្នាក់ៗទទួលបាន ៨០០០០០រៀល(ប៉ែតស៉ិបម៉ឺនរៀល)ផងដែរ ជាការលើកទឹកចិត្ត ។ ១.លោកយាយ លឹម ស៊ុន អាយុ ១០៤ឆ្នាំ រស់នៅភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ២.លោកយាយស៊ិន សុទ្ធ អាយុ ៨៧ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និងទី៣.លោកយាយ ហួរ គឹមសួរ អាយុ ១០៦ឆ្នាំរស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងបានស្ម័គចិត្តអញ្ជើញមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅព្រឹកថ្ងៃទី៣០ខែសីហានេះ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មកចាក់ វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងនាំកូនចៅ អាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ មកចាក់ថ្នាំវ៉ាក់សាំងនៅទីតាំង តាមបណ្ដា ក្រុង ស្រុក ទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានោះដែរឯកឧត្តម មានប្រសាសន៍ លើកឡើងថា យើងទាំងអស់គ្នាពិតជាមាន ភ័ព្វសំណាងណាស់ ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរច្បាស់លាស់ មានការ សម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែង
រកវ៉ាក់សាំង ចាក់ជូនបងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែ ។

ឯកឧត្តមបន្ថែមទៀតថា ទោះបីជា យើងបានចាក់វ៉ាក់សាំងហើយក្តី ប៉ុន្តែយើងមិនត្រូវភ្លេចនូវវិធានការ ៣.ការពារ ៣.កុំ របស់រាជរដ្ឋាភិបាលនិងគោរពតាមការ
ណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកអាកល់ឬជែល មិនត្រូវមានការជួបជុំ ការប្រមូលផ្ដុំ រក្សាគម្លាតសុវត្ថិភាព និងត្រូវមានការពាក់ម៉ាសនៅពេលចេញក្រៅផ្ទះឱ្យបានជាប់ជានិច្ច ហើយយើងរៀនរស់តាមរបៀប គន្លងថ្មីក្នុងសម័យកូវីដ១៩នេះ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner