និស្សិតឆ្នាំទី៤ម្នាក់ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ដដឹកដីកំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យុវជនម្នាក់ដែលជានិស្សិត នៃសកលវិទ្យាល័យកសិកម្មចំការដូង បានជិះម៉ូតូទៅរៀនដល់ពាក់កណ្ដាលផ្លូវជ្រុលទៅបុករថយន្ដដឹកដីកំពុងបើកបត់ឆ្លងផ្លូវត្រឡប់ក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកម៉ូតូគៀបជាប់កង់រថយន្ដអូសជាង៣០ម៉ែត្រ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣ និង២០នាទីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខវត្តគោកអំពឹល តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប្លុង ផាក់ ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤នៅសកលវិទ្យាល័យកសិកម្មចំការដូង ស្នាក់នៅក្រុងតាខ្មៅ និងមានស្រុកកំណើតនៅភូមិភ្នំដី ឃុំស្លែងស្លែង ស្រុកស្រីស្នំ ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដអាបែនដឹកដីធុនធំ ពាក់ស្លាកលេខ ភ្នំពេញ3C.5161 បើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បត់ឆ្លងផ្លូវត្រឡប់ក្រោយ ខណៈនោះក៏មានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FR. 6210 ធ្វើដំណើរទិសដៅពិកើតទៅលិចក៏ជ្រុលបុកកណ្ដាលរថយន្ដបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ ចំណែកម៉ូតូគៀបជាប់កង់រថយន្ដអូសប្រហែល៣០ម៉ែត្រទើបតៃកុងឈប់ ចុះគេចខ្លួនបាត់ ។

ក្រោយមកទើកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ហើយជួយសម្រួលចរាចរណ៍ និងធ្វើការទំនាក់ទំនងកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយពេលក្រោយ។

រីឯសពជនរងគ្រោះសមត្ថកិច្ចបានស្រាវជ្រាវរកលេខទូរស័ព្ទទំនាក់ទំនងទៅសាច់ញាតិដើម្បីឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner