ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៣៨នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម ៣នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់២នាក់ មកពីខេត្តកំពតម្នាក់, ខេត្តត្បូងឃ្មុំ១០នាក់, ខេត្តកំពង់ស្ពឺ១០នាក់ និងខេត្តសៀមរាបម្នាក់។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៤៥ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន២៩ករណី, បានជាសះស្បើយចំនួន៤ពាន់៤០២នាក់ និងមានអ្នកស្លាប់ចំនួន១២០នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner