ទោះ​កូ​វី​ដ​១​៩​! ​ផលិតកម្ម​​ថៃ​នៅតែបន្ត​មាន​កំណើន​ ​៥​ខែ​ជាប់ៗ​គ្នា​

សន្ទស្សន៍​ផលិតកម្ម​របស់​ប្រទេស​ថៃ​ (​M​P​I​) ​ក្នុង​ខែ​កក្កដា​បាន​កើន​ឡើង​ ​៥​.​១​២​% ​បើ​ធៀប​នឹង​ខែក​ក្ត​ដា​ ​២​០​២​០​ ​ដោយ​កំណើន​ល្អ​បែប​នេះ​បន្ត​មាន​រយៈពេល​៥​ខែ​ជាប់ៗ​គ្នា​មក​ហើយ​ ​ដោយសារ​កំណើន​នៃ​ការនាំចេញ​។​

​យោង​តាម​ការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្ម​ (O​I​E​) ​បាន​ឱ្យ​ដឹង​ថា​ ​ទោះបីជា​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វី​ដ​ -​១​៩​ ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ក៏ដោយ​ ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ខែ​កក្កដា​នៅតែ​មាន​ភាព​មមាញឹក​ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ​សំដៅ​លើ​ ​សហរដ្ឋអាមេរិក​ ​ចិន​ ​និង​អឺរ៉ុប​។​

​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ Sur​i​y​a​ Jun​g​rung​r​e​an​g​kit​ ​បាន​និយាយ​ថា​ ​តម្លៃ​នាំចេញ​របស់​ថៃ​ក្នុង​ខែ​កក្កដា​មាន​ចំនួន​ ​៧​០​០​ ​ពាន់​លាន​បាត​ដែល​ល្អ​សម្រាប់​សេដ្ឋកិច្ច​ក្នុងស្រុក​៕​


​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner