នគរបាលវៀតណាមជាង២ពាន់នាក់ហើយ ឆ្លងកូវីដ១៩
មន្ត្រីនគរបាលវៀតណាមជាង២០០០នាក់ហើយដែលបានឆ្លងកូវីដ១៩ និងស្លាប់១០នាក់ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម Nguyen Duy Ngoc នាថ្ងៃចន្ទ ទី៣០ សីហា ២០២១។
និយាយក្នុងពេលសម្ពោធទីតាំងព្យាបាល Phuoc Loc នៅក្រុងហូជីមិញ លោកបាននិយាយថា កម្លាំងនគរបាលតែងសហការជាមួយយោធា និងមន្ត្រីសុខាភិបាលក្នុងការកិច្ចការងារជួរមុខ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ធានាទាំងសន្តិសុខ និងការចូលរួមកិច្ចការងារសុខាភិបាលផ្សេងៗ។
អគារព្យាបាលថ្មីមួយនេះគឺធ្វើឡើងតាមកិច្ចព្រមព្រៀងរវាងគណៈកម្មការជាតិទប់ស្កាត់កូវីដ និងក្រសួងសន្តិសុខសាធារណៈ មាន៣០០គ្រែសម្រាប់ព្យាបាលនគរបាល និងប្រជាជនក្នុងតំបន់ មានផ្ទុកកូវីដ១៩៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ