ជនជាតិចិនម្នាក់ ស្លាប់នៅអគារក្រុមហ៊ុនប៉ារីសបូព៌ា ក្រុងបាវិត ដោយមិនដឹងមូលហេតុ

ស្វាយរៀង ៖ ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបរិវេណអាគារក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ៣និង០៥នាទីទៀបភ្លឺថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនដែលដេកស្លាប់នៅក្នុងអាគារក្រុមហ៊ុនបារីសបូព៌ានេះ មានឈ្មោះ ZHOU JINGWEI ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ EG 4706382 មានទីលំនៅខេត្ត HUNAN ប្រទេសចិន ។ ពាក់ព័ន្ធនឹងករណីស្លាប់ជនជាតិចិននេះ សមត្ថកិច្ចខេត្តស្វាយរៀង មិនអាចបញ្ជាក់ប្រាប់ឲ្យដឹងអំពីមូលហេតុនោះទេដោយកំពុងតែស្រាវជ្រាវ ។

បច្ចុប្បន្នសពត្រូវបានតម្កល់ទុកនៅវត្តពោធិ៍ថ្មី ក្រុងបាវិត ដើម្បីរង់ចាំគ្រូពេទ្យធ្វើការពិនិត្យសំណាកក្រោយពីទទួលបានលទ្ធផលរួចទើបសមត្ថកិច្ចជំនាញធ្វើការពិនិត្យកោសល្យវិច័យបន្ត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner