អភិបាលខណ្ឌច្បារអំពៅ នាំយកថវិកា និងសម្ភារៈជួយដល់មេភូមិដែលមានជំងឺ

ភ្នំពេញ ៖ ថវិកានិងសម្ភារៈជាច្រើនមុខដែលជាអំណោយរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅត្រូវបាន នាំយកទៅប្រគល់ជូនលោក គួច គង់ មេភូមិព្រះពន្លា ដែលមានជម្ងឺសន្លាក់ជើងកំពុងសម្រាកព្យាបាលនៅផ្ទះ ។

សកម្មភាពមនុស្សនាំយកអំណោយផ្តល់ជូនលោកមេភូមិនេះបានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពីលោកស្រី ឯក យ៉ាន់នី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ព្រមទាំងសហការីផងដែរ ។
លោកអភិបាល បានសម្តែងការលើកទឹកចិត្តអោយខិតខំ ព្យាបាល ស្តាប់តាមដំបូន្មានគ្រូពេទ្យ ដើម្បីឆាប់បានធូរស្រាល វិលមករកសុខភាពធម្មតាវិញ និងបានបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តទៀត ។

ជាមួយគ្នានេះដែរ លោកអភិបាល បានឧបត្ថម្ភនូវថវិកា និងសម្ភារៈមួយចំនួន ជូនដល់មេភូមិ ដើម្បីជួយសម្រួលជីវភាពខ្វះខាតរបស់គ្រួសារគាត់រួមមាន៖
១-ថវិកា ៤០០,០០០រៀល ,២-អង្ករ ៥០ គីឡូក្រាម ,៣-មីម៉ាម៉ា ២កេស , ៤-ទឹកត្រី ១យួរ , ៥-ទឹកស៊ីអ៊ីវ ១យួរ ,៦-ទឹកបរិសុទ្ធ ៥កេស ,៧-ទឹកក្រូច ២កេស ,៨-ម៉ាស ១០០ម៉ាស ,៩-ជេល ២ដបធំ ៕ សណ្តោស-ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner