ឯកឧត្តមសាស្ត្រាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង អញ្ចេីញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រី រាជការ ក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប
កែប ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ នេះ ឯកឧត្តមសាស្ត្រាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយ ឯក ឧត្ដម សោម ពិសិដ្ឋ អភិបាល ខេត្ត កែប បានអញ្ចេីញចុះពិនិត្យស្វែងយល់ពីស្ថានភាព ការងារ និងជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រី រាជការ ក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប នៅមន្ទីរពេទ្យខេត្ត កែប។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្ត កែប និងដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃគ្រប់វត្តអារាម មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ ១៨ឆ្នាំ ដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសេីរ និងភាគរយខ្ពស់ផងដែរ ។
បន្ថែមពីនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំដល់ មន្ត្រី រាជ ការ និងក្រុមគ្រូពេទ្យ ដែលទទួលបន្ទុកព្យាបាលអ្នកជំងឺកូវីដ-១៩ និងជំងឺទូទៅផ្សេងៗ សូមបន្តយកចិត្តទុកដាក់ និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ទើបអាចជៀសវាងការឆ្លងជំងឺកូវីដ-១៩ និងត្រូវពង្រឹងតួនាទីភារកិច្ច ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវ: ដេីម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងជឿជាក់លើប្រព័ន្ធសុខាភិបាលរបស់យើង ។ ក្រៅពីនេះក៏ត្រូវព្យាយាមអប់រំ ទូន្មានដល់គ្រប់អ្នកជំងឺទូទៅឱ្យរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ អនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីរួមគ្នាទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕ Sila Sarin