ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ ប៉ុស្ដិ៍រដ្ឋបាលស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១០,៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ផ្លូវលំ ក្រុម១០ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះកម្លាំងយើងបានធ្វើការឃាត់ខ្លួន់ជនសង្ស័យចំនួន០១នាក់ ឈ្មោះ សុខ វិទូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្រោយផ្សាច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវមុខរបររត់ផាស់ស្អាប់(អវិជ្ជមានកូវីត១៩)។

សំភារៈដកហូតរួមមានៈ
១ – ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់។
២_ ផាស់ស្អាប់០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១IH ៦៣៣៥។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner