អស្ចារ្យ!បុរសសន្តិសុខម្នាក់នៅខេត្តកណ្តាលឈ្នះប្រាក់រង្វាន់៩០០០០ដុល្លារពីសែលកាត

 ខេត្តកណ្តាល៖ក្រុមហ៊ុនសែលកាតបានធ្វើការប្រគល់លុយសុទ្ធ៩០០០០ដុល្លារ ដល់ផ្ទះអតិថិជនមហាសំណាងម្នាក់មានឈ្មោះថា លៀច សូរ៉ង មានមុខរបរជាសន្តិសុខ រស់នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គួរបញ្ជាក់ថាអតិថិជនរូបនេះបានឈ្នះរង្វាន់លុយសុទ្ធ កាលពីថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២១ ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១0,000ដុល្លាររៀងរាល់ថ្ងៃ» ពីសែលកាត។

 បន្ទាប់ពីទទួលបានស៊ែកជាទឹកប្រាក់ ៩០០០០ដុល្លារ ហើយ បុរសរូបនេះបានបង្ហាញការត្រេកអរខ្លាំងណាស់ គាត់កាន់ស៊ែកឡើងញ័រដៃទៀតផង។

ក្រោយទទួលប្រាក់រង្វាន់នេះដែរ លោកលៀច សូរ៉ង បានបង្ហាញអារម្មណ៍របស់គាត់ថា «ខ្ញុំពិតជាបានទទួលទឹកប្រាក់ ៩០០០០ដុល្លារ គ្រប់ចំនួនពិតប្រាកដមែន ឥតមានការបោកប្រាស់ឬក្លែងបន្លំនោះឡើយ ហើយនឹងយកលុយនេះទុកជួសជុលគេហដ្ឋាន និងទុកសម្រាប់បង្កើតមុខរបរមួយបន្ថែមទៀត»។

      ក្រុមហ៊ុនសែលកាតបានបញ្ជាក់ថាបើអតិថិជនចង់បានក្តីសុបិន្តឈ្នះប្រាក់រង្វាន់នេះដែរសូម បន្តចូលរួមលេងកម្សាន្ត ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ ១0,000ដុល្លារ រៀងរាល់ថ្ងៃ ។អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ,លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះកម្មវិធីឈ្នះលុយសុទ្ធ 10,000ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថាប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់១០ ម៉ឺនដុល្លារឯណោះ។

     គេអាចតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង ៦:៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner