កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកទៀនព្រះវស្សា ទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា

សៀមរាប ៖ នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ ឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខានាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤ ក្នុងក្រុងសៀមរាប រួមមាន វត្តស្វាយដង្គំ វត្តស្វាយ វត្តពោធិ៍២ដើម និងវត្តគោកតាឡុន ។

ឧកញ៉ា ហ៊ុយ ភៀវ មានប្រសាសន៍ ពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងព្រួយបារម្ភចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្តយើង ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផង ។

ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន ទៀនវស្សា ១គូរ អង្ករ ១៥០គីឡូក្រាម មី ១០កេស ត្រីខ ១០យួរ ត្រងៀត ៣គីឡូក្រាម សាច់ក្រក ៣គីឡូក្រាម ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកបរិសុទ្ធ ១០យួរ ប្រេងឆា ៥លីត្រ ម្សៅស៊ុបខ្ន ៣គីឡូក្រាម មីសួ ៣គីឡូក្រាម ស្ករស ៣គីឡូក្រាម អំបិល ២គីឡូក្រាម តែ ១គីឡូក្រាម នំធុង ១ធុង ម៉ាស់ ៣ប្រអប់ អាស់កុល ៤ដប ចង្ហាន់១ស្រាក់ និងបច្ច័យ ៨សែនរៀល ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner