ក្រោយទទួលគោរមងារថ្មី អ្នកឧកញ៉ា គួច ម៉េងលី ប្ដេជ្ញាធ្វើរឿងសំខាន់បំផុត៣ ឱ្យខ្លាំងថែមទៀត
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកជំនួញផ្នែកវិស័យអប់រំដ៏លេចធ្លោមួយរូបគឺ ឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ជា ស្ថាបនិក ប្រធាន ក្រុមប្រឹក្សា ភិ បាល ហើយក៏ជា អគ្គនាយក ប្រតិបត្តិ នៃ ក្រុមហ៊ុន ម៉េង លី ជេគួ ច អេឌ្យូខេ សិនត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហរទ័យ ដោយបានតែងតាំងមុខងារថ្មីដល់លោកមួយកម្រិតទៀតជា “អ្នកឧកញ៉ា”។
យ៉ាងណាមិញ ក្រោយពេលដែលទទួលបានគោរមងារថ្មី អ្នកឧកញ៉ា គួច ម៉េងលី ក៏បានប្ដេជ្ញាធ្វើរឿងសំខាន់បំផុត៣ ឱ្យខ្លាំងថែមទៀតផងដែររួមមាន៖
១. ការងារ សប្បុរស ធម៌ និង មនុស្សធម៌
ជាការពិតណាស់ ការរស់នៅក្នុងសង្គមមួយជាមួយគ្នា គឺយើងមិនអាចជៀសផុតពីការជួយជ្រោមជ្រែងគ្នា ជាពិសេសទៅដល់អ្នកដែលមានជីវភាពខ្វះខាតក្រលំបាក ឬជួបនូវបញ្ហាគ្រោះធម្មជាតិ ឬជំងឺរាតត្បាតផ្សងៗជាដើម។ ទស្សនៈមួយថា បង្រៀនមនុស្សឱ្យចេះស្ទួចត្រីប្រសើរជាងឱ្យត្រីគាត់ហូប ប៉ុន្តែពេលខ្លះ ចំណេះក៏យើងជួយ ជំនួយក៏ត្រូវផ្ដល់ឱ្យអ្នកដែលមានបញ្ហាប្រឈមភ្លាមៗផងដែរ។
២. ការចែករំលែកចំណេះដឹងល្អៗទៅដល់សាធារណជន
ជាក់ស្ដែងគេតែងតែសង្កេតឃើញអ្នកឧកញ៉ាតែងតែចែករំលែកនូវចំណេះដឹងល្អៗជាច្រើនទាំងផ្នែកសុខភាព អាជីវកម្ម បទពិសោធន៍ជីវិត ជាប្រភេទអត្ថបទ និងជាវីដេអូ ជាសៀវភៅជាដើម ហើយអ្វីទាំាំងអស់នេះ លោកនៅតែបន្តខំប្រឹងចែករំលែកចំណេះដឹងល្អៗទាំងនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។
៣. ការចូលរួម ក្នុងការអភិវឌ្ឍប្រទេសជាតិ
តាមរយៈការធ្វើអាជីវកម្មក្នុងវិស័យអប់រំ រួមទាំងសកម្មភាពជាច្រើនទៀត គឺជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រទេសមួយខ្លាំង ចាប់ផ្ដើមពីការកសាងធនធានមនុស្សឱ្យខ្លាំង ដុសខាត់ខួរក្បាលប្រជាជនឱ្យមានស្មារតីជាតិនិយម ខំប្រឹងធ្វើការឱ្យខ្លាំង និងចេះចែករំលែកធនធានចំណេះដឹង និងធនធានទ្រព្យធនដល់អ្នកដែលខ្វះខាតជាងខ្លួនជាដើម។ យើងអាចធ្វើរឿងផ្សេងៗគ្នា តាមសមត្ថភាព លទ្ធភាពរបស់យើង ដើម្បីអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យរីកចម្រើនជឿនលឿនទៅមុខ៕ដោយ សួង ពិសិដ្ឋ

